Tuesday, January 2, 2018

គ្រឿងទាំងឡាយដែលតែងតែខូច-តើគ្រឿងដែលខូចនោះវាប៉ះពាល់អ្វីដល់ទូរស័ព្ទ

SATURDAY, SEPTEMBER 26, 2009


គ្រឿងទាំងឡាយដែលតែងតែខូច-តើគ្រឿងដែលខូចនោះវាប៉ះពាល់អ្វីដល់ទូរស័ព្ទ

- តំណអង់តែន(Antenna Connectors)=បើខូចគ្មានសេវា ឬមានសេវាខ្សោយ។
- កុងតាក់អង់តែន(Antenna Switches)= បើខូចចេញ “searching Network” ឬមិនមានសេវាតែម្តង
- អង់តែនខាងក្រៅ(Antenna's External)= ~បើខូចនឹងខ្សោយសេវា ឬមិនអាចទទួលការហៅចូល
- អង់តែនខាងក្នុង(Antenna's Internal) ~បើខូចនឹងខ្សោយសេវា ឬមិនអាចទទួលការហៅចូល
- IC សម្លេង(Audio IC /COBBA ) ~មិនអាចទទួលការហៅចូល/ មានបញ្ហាសម្លេង/ ចេញContact Service
- សម្បកក្រោយ/ កណ្តាល(Back/Middle Housing)~បើខូចទូរស័ព្ទបិទខ្លួនវា/ មិនអាចទទួលការហៅចូល
- ជើងថ្ម(Battery Connectors)~បើមិនដិត ឬខូច, ស្នឹម ទូរស័ព្ទនឹងឆេះរលត់ ឬ បើកមិនចេញភ្លើងតែម្តង
- ប្លុកសាក(Charging Blocks)~បើខូចវាសាកថ្មខុសប្រក្រតី ឬ ចេញ “charging failure”
- IC ត្រួតពិនិត្យការសាក(Charging Control IC) ~ បើខូចវាសាកថ្មខុសប្រក្រតី ឬចេញ “charging failure”
- Clock Crystal ~ បើខូចម៉ោងដើរមិនត្រូវ
- CPU ~ បើខូចបើកអត់ចេញភ្លើង, អត់មានសេវា, មិនមានបង្ហាញចាមួយរូបលើអេក្រង់
- Crystals 13mhz / Crystals 26mhz ~ បើខូចបើកអត់ភ្លើង, ទទួលសេវាខ្សោយ
- Eeprom ~ បើខូចបើកអត់ភ្លើង, សេវាខ្សោយ/ គ្មានសេវា
- Elastama ~ បើខូចអេក្រង់ចេញព្រាលៗ, ឬអត់ចេញរូបតែម្តង
- Filter IF ទីមួយ/ Filter IFទីពីរ ~ បើមានណាមួយខូចវានឹងបើកមិនចេញភ្លើង, ឬទទួលសេវាខ្សោយ
- ខ្សែFlex(Flex Cables)~ បើខូចមិនមានបង្ហាញរូបលើអេក្រង់, និយាយស្តាប់គ្នាមិនឭ, មិនបង្ហាញពេល
- ស្នាប់ខាងក្នុង ( Inner Connectors) ~ បើខូចមិនមានពន្លឺ, បើកអត់ចេញភ្លើង, មិនមានសម្លេង
- កលាប៊ុយតុងចុចក្រោមគ្រប់លេខ(Keypad Membranes) ~បើខូចពេលចុចវាដំណើរកាមិនត្រឹមត្រូវ។
- ប៊ុយតុងចុចគ្រប់លេខ(KeyPads )~ បើវាខូចចុចទៅគាំងៗ, ឬចុចមិនដំណើរការ
- អេក្រង់បង្ហាញ(LCD Displays) ~អាចខូចដូចជា ចេញបន្ទាត់ៗ, ចេញឆ្កូតៗ, ចេញរូបឆេះៗ, ព្រាលៗ…
- មិក(Microphones )~បើខូចភាគីម្ខាងទៀតស្តាប់អត់ឭយើងនិយាយ
- IC ប្រេកង់កណ្តាល(Middle Freq IC) ~បើខូចមិន ឬទទួលសេវាខ្សោយ
- អាំភ្លីអនុភាព (Power Amplifier) ~បើខូបគ្មានសេវា, ទូរស័ព្ទរលត់, ហៅមិនចេញ
- IC ត្រួតពិនិត្យថាមពលចរន្ត( Power Control IC) ~បើខូចទូរស័ព្ទបើកមិនចេញភ្លើងតែម្តង
- IC ផ្តល់ចរន្ត(Power Suppy IC) ~បើខូចបើកមិនចេញ, ចេញ “sim card rejection”
- កុងតាក់(Power Switches) ~បើវាខូច ទូរស័ព្ទមិនអាចបើកភ្លើង
- RF Signal Processor ~បើខូចមិនមានសេវា, អាចប៉ះពាល់ដល់ប្រភពចរន្តផ្តល់ឲ្យវាដែរ
- កន្តឹងរោទិ៏(Ringers) ~បើខូចនឹងមិនមានសម្លេងរោទិ៏ ឬសម្លេងរោទិ៏ខ្សោយ
- RX/TX Signal Processor ~ បើខូចមិនមានសេវា ឬសេវាខ្សោយ
- ប្រដាប់ទប់SIM(SIM Holders)~ បើខូចពេលដាក់ស៊ីមចូលចេញ “insert SIM” ឬ “incorrect PIN code”
- ជើង SIM(SIM Readers) ~ បើខូចពេលដាក់ស៊ីមចូលចេញ “insert SIM” ឬ “incorrect PIN code”
- ប្រព័ន្ធឌុយខាងក្រៅ(System Connctors) ~ បើខូចទូរស័ព្ទនឹងមិនសាក
- VCO ~បើខូចបើកមិនចេញភ្លើងឬមិនមានចរន្តបញ្ជូនទៅ RF
- ដុំញ័រ(Vibrators) ~ បើខូចទូរស័ព្ទនឹងមិនញ័រនៅពេលយើងបើក “Vibrators ON”
- ប៊ុយតុងបើកសម្លេង, (Volume Switches) ~បើខូចទូរស័ព្ទអាចមិន តម្លើង ឬ បញ្ចុះសម្លេង
- ថ្ម(Battery) ~ បើខូចទូរស័ព្ទមិនអាចបើកភ្លើង

*** PA= Power Amplifier(អាំភ្លីអនុភាព): តើវាធ្វើការអ្វីខ្លះ? ហេតុអ្វីគេប្រើវានៅទិនោះ? ***
PA បើវាខូចនឹង:
• បណ្តាញចរន្ត(Drains power)មានបញ្ហា
•ចេញសេវា១០វិនាទីបាត់ទៅវិញ
•ទូរស័ព្ទមិនចេញភ្លើង, ចរន្តបូក(+) និង ដក(-)ឆ្លងចូលគ្នា
•មិនមានសេវា(No signal)
•ហៅមិនចេញ(No transmitting)
•ទូរស័ព្ទរលត់ពេលហៅចេញ
•បាត់ប្រេកង់(Band) ណាមួយ 900/1800MHz
•ទូរស័ព្ទរលត់វិញនៅពេលវាឡើងសេវា

តើគេប្តូរ PA ចេញយ៉ាងម៉េច?
•ដាក់ Flux ឬ ជ័រស្រល់តិចៗជុំវិញ PA
•ផ្លុំកំដៅជាមួយម៉ាស៊ីនផ្លុំ(Hot air station)រហូតសំណជុំវិញវារលាយ(សំណនឹងចេញពន្លឺរលោង)
•យកត្របៀត(tweezer) លើកវាឡើង, ត្រូវប្រយ័ត្នប្រយែងមិនត្រូវឲ្យប៉ះពាល់គ្រឿងផ្សេងទៀតជុំវិញវា
•លាង សម្អាតជើងលើបត(Clean the contacts)
•ដាក់ PA ថ្មីចូល, ផ្លុំកំដៅជាមួយម៉ាស៊ីនផ្លុំ(Hot air station)រហូតសំណជុំវិញវារលាយម្តងទៀត
•ឬផ្សារវាចូលជាមួយក្បាលមាន់ដែលមានគុណភាព
•បើមានព៌តមានពី PA សូមជួយបន្ថែមគ្នា ,,,

No comments:

Post a Comment