Tuesday, January 2, 2018

អគ្គិសនីស្ថិតិ (Electrostatic Electricity)


អគ្គិសនីស្ថិតិ (Electrostatic Electricity)

អត់ដឹងថាគេបកប្រែជាភាសាខ្មែរយ៉ាងម៉េចទេ។ អញ្ចឹងយកពាក្យគេមកប្រើសិនក៏បានដែរឲ្យតែយើងយល់ថាវាជាអ្វីទៅបានហើយ។
Electrostatic Electricity គឺជាថាមពល(ចរន្ត)អគ្គិសនីដែលមានក្នុង បរិយាកាសជុំវិញខ្លួនយើង។ យើងឲ្យឈ្មោះថាប៉ូលបូក(+)ម៉ាស់ដីដែលមានផ្ទុកចរន្តប៉ូលដក(-)។ នៅពេលវាប៉ះគ្នាវាបានបង្កើតថាមពលមួយដ៏អស្ចារ្យ។
រន្ទះបាញ់ក៏កើតចេញពីបាតុភូតនេះដែរ។
មានជាងស្រុកខ្មែរភាគច្រើនមិនចូលចិត្តប្រើ ឬភ្លេចគិតដល់ផលប្រយោជន៏របស់វានៅឡើយ។
ផលកើតចេញពីអគ្កិសនីអាកាសអាច ”បំផ្លាញ” IC CMOS និងគ្រឿងអេឡិចត្រូនិចផ្សេងទៀត។
វាជាការ “សំខាន់បំផុត” សម្រាប់យើងប្រើក្នុងការជួសជុលទូរស័ព្ទចល័ត។
ហ្មត់ចត់ ប្រុងប្រយ័ត្ន ”ប្រើវាជាប្រចាំ”
ភាពមិនប្រយ័ត្នប្រយែង ដោយគិតថាវាមិនសំខាន់អាចជាមូលហេតុនាំឲ្យខាតបង់លុយកាក់និងក៏អាច
បំផ្លាញជីវិតគ្រឿងទាំងឡាយក្នុងទូរស័ព្ទផងដែរ។
វាទាមទាចាំបាច់បំផុតដែលជាងទូរស័ព្ទទាំឡាយត្រូវតែពាក់ជាប់កដៃជាមួយ Electrostatic Electricity នៅពេលយើងកាន់គ្រឿងឬ PCB ទូរស័ព្ទជួសជុល។ខ្ញុំធ្លាប់ឭជាងៗថា “គ្រាន់តែ’ដោះដូរខ្សែ ដូរអេក្រង់។ល។វាក៏បើកមិនចេញភ្លើងតែម្តងមិនបាច់គិតក៏អ្នកបច្ចេកទេសអាចដឹងពីមូលហេតុរួចទៅហើយ។
របៀបគ្រប់គ្រង(កាន់) IC CMOS និង គ្រឿងផ្សំអេឡិចតរូនិក(Electronic Components)
FET (Field Effect Transistors) និង IC ទាំងឡាយច្រើនផ្សំឡើងពីលោហដែលមានអុកស៊ីតកម្មដោយប្រើបច្ចេកវិទ្យា។ CMOS មកពីពាក្យថា Complementary Metal Oxide Semiconductor
ត្រង់ស៊ីស្ទ័រ CMOS និង IC ទាំងឡាយវានឹងខូចដោយសា ELECTROSTATIC ELECTRICITY
Electrostatic Electricity មិនល្អទេសម្រាប់នៅតំបន់ស្ងួតនិងនៅកន្លែងដែលគ្រមដោយសារធាតុនីឡុង(Nylon)
នៅពេលយើទិញ ត្រង់ស៊ីស្ទ័រCMOS, ICs…គេតែងដាក់គ្រឿងនោះក្នុងកញ្ចប់ពិសេសដែលមានលក្ខណការពារទប់ទល់បិយាកាសមិនល្អខាងក្រៅឬការពាជើងគ្រឿងនោះវៀចឆ្លងគ្នាអាចនាំឲ្យខូច។
ប្រដាប់ដាក់ IC ត្រូវតែមានទំរមានលំនឹង។
ជានិច្ចជាកាលត្រូវតែទុក IC ក្នុងកញ្ចប់ដែលមានប្រដាប់ការពាររហូតដល់ពេលយើងត្រូវការប្រើវា។
អង្គុយចុះ, គួរនៅកន្លែងដែលខាងក្រោមមិនមានសារធាតុអ៊ីសូឡង់រួចភ្ជាប់ដៃរបស់យើងជាមួយម៉ាស់ដី។ ធ្វើដូចនេះវាជួយបញ្ចុះថាមពលចរន្តដែលមានផ្ទុកក្នុងខ្ឡួនរបស់យើង។បន្ទាប់នេះយើងអាចចាប់កាន់ IC បានហើយ។
!!!!!ហាមយកដៃចុចលើជើងរបស់វា!!!!!
ដាក់ IC ឲ្យត្រូវទិសដៅនិងមិនឲ្យជើងរបស់វាកោងឡើយ

សំគាល់ចុងក្រោយ: ត្រូវកត់សំគាល់ថាគ្រោះថ្នាក់និងការខូចខាត អាចបណ្តាលមកពីយើងកាន់ទូរស័ព្ទដោយផ្ទាល់នៅពេលដែលខ្លួនយើងកំពុងផ្ទុកចរន្តជាមួយ STATIC ELECTRICITY!

No comments:

Post a Comment